ថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំ ផ្សព្វផ្សាយស្តីពីវិធាន និងនិតិវិធីលម្អិតនៃការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពេីភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូនមន្ទីរអង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី តំណាងស្នងការនគរបាលខេត្ត
កងរាជអាវុធហត្ថខេត្ត បញ្ជាការតំបន់សឹករងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាព លោក អភិបាលនៃគណៈអភិបាលក្រុង-ស្រុក លោក លោកស្រី មេឃុំ-ចៅសង្កាត់ និងលោកប្រធាន អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ មន្ទីរជំនាញ លោក លោកស្រីស្មៀនឃុំ-សង្កាត់ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ
ជាចុងបញ្ចប់ និងមានការចែកកុំព្យួទ័រយួរដៃជូនរដ្ឋបាលឃុំ-សង្កាត់ចំនួន៣០គ្រឿង កាបូប ចំនួន៣០កាបូប និងExternal 1TGB ចំនួន៣០គ្រឿង ដែលផ្តល់ដោយគណ:កម្មការដឹកនាំកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ